គម្រោង​សំខាន់ៗ​របស់​ក្រុមហ៊ុន MC Services

MC សេវាកម្ម​សម្អាត​លម្អិត

ការងារ​សម្អាត​លម្អិត​សម្រាប់​ហាង Timberland នៅ​ផ្សារទំនើប​អ៊ីអនម៉ល​មានជ័យ។ ការសម្អាត​ប្រកបដោយ​គុណភាព​សម្រាប់​ហាង​លក់​ស្បែកជើង​ដែល​មាន​គុណភាព!

MC សេវាកម្ម​សម្អាត​លម្អិត

ការងារ​សម្អាត​លម្អិត​សម្រាប់​ហាង Swensen ហាង​លក់​ការ៉េម​ដែល​មាន​ការ​ពេញនិយម​នៅ​ប្រទេសអាមេរិក! សម្អាតឲ្យបានស្អាតភ្លឺចែងចាំង!

MC សេវាកម្ម​សម្អាត​លម្អិត

ការសម្អាត​បន្ទាប់ពី​សាងសង់រួច​សម្រាប់​ផ្សារទំនើប អ៊ីអន មានជ័យ ក្នុងរយៈពេល ៣សប្ដាហ៍។ នេះជា​ផ្សារទំនើប​ដែល​ធំ​ជាងគេ​បំផុត​នៅ​ប្រទេសកម្ពុជា។

MC សេវាកម្ម​សម្អាត​លម្អិត

ការងារ​សម្អាត​លម្អិត​សម្រាប់​ហាង Puma នៅ​ផ្សារទំនើប​អ៊ីអនម៉ល​មានជ័យ។ ការងារ​សម្អាត​យ៉ាងរហ័ស និងមាន​ប្រសិទ្ធិភាព​សម្រាប់​ម៉ាកយីហោ​លក់សម្ភារៈកីឡា!

MC សេវាកម្ម​សម្អាត​លម្អិត

សកម្មភាពក្រុមការងារ MC Services សម្អាតរោងកុន Legend ដើម្បីត្រៀមស្វាគមន៍ខ្សែភាពយន្តរឿង Jurassic World

សេវាកម្មសម្អាត

សកម្មភាពក្រុមការងារ MC Services ប្រជុំណែនាំពីសុវត្ថិភាព និងការរៀបចំខ្លួនមុនប្រតិបត្តិការការងារសម្អាតលម្អិតជូនក្រុមហ៊ុន ហនុមាន។

គម្រោង​សម្អាត​លម្អិត​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​សម្អាតលម្អិត​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ដែល​ជា​គ្រឹះស្ថាន​មួយ​ក្នុង​ចំណោម​គ្រឹះស្ថាន​ទាំង​១០​នៅ​ប្រទេស​កម្ពុជា។

សេវា​កម្ម​ធូបទកម្ម Fumigation នៅ ANT Feed Co., Ltd

MC Services បាន​ផ្តល់​សេវាកម្ម​ធូបទកម្ម Fumigationនៅ ANT Feed Co., Ltd

សម្អាត​លម្អិត​នៅ​ធនាគារ FTB

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​សម្អាតលម្អិត​ដល់ធនាគារ FTB ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុងភ្នំពេញ។

បាន​ផ្តល់​សេវាកម្ម​ការពារ​សត្វកណ្តៀរ​នៅ​បុរីប៉េងហួត

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​ការពារ​សត្វកណ្តៀរ​ដោយ​វិធាន​ស្រោច​ទឹកថ្នាំ​លើដី និងរៀបចំ​ប្រព័ន្ធ​ទុយោ​នៅ​បុរីប៉េងហួត

សម្អាតលម្អិត​នៅ​ការិយាល័យ​កណ្តាល​របស់ C&A

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​សម្អាត​លម្អិត​នៅ​ការិយាល័យ​កណ្តាល C&A នៅ​ប្រទេស​កម្ពុជា។

សម្អាត​កញ្ចក់​អគារ​នៅ CMED Cambodia

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​សម្អាត​កញ្ចក់​នៅ CMED Cambodia

ថែទាំ​សួនច្បារ​នៅ​ព្រះវិហារ​គ្រីស្ទបរិស័ទ

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​ថែទាំ​សួនច្បារ​នៅ​ព្រះវិហារ​គ្រីស្ទបរិស័ទ​គ្រប់​ទីតាំង។

សេវាកម្ម​ធូបទកម្ម Fumigation នៅ​កំពង់ផែ ណា សុធី

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​ធូបទកម្ម Fumigation ដោយ​កម្ចាត់​មីក្រូសរីរាង្គ​ដែល​បង្ក​គ្រោះថ្នាក់​ចេញ​ពីទីតាំង​ដែល​ពិបាក​កម្ចាត់។

សម្អាត​កញ្ចក់​នៅ Natha Residence

ក្រុមហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​សម្អាត​កញ្ចក់​នៅ Natha Residence ប្រទេស​កម្ពុជា។

ការពារ​សត្វកណ្តៀរ​នៅ SH Condo

ក្រុម​ហ៊ុន MC Services បាន​ផ្តល់​សេវាកម្ម​ការពារ​សត្វកណ្តៀរ​ដោយវិធាន​ស្រោច​ទឹកថ្នាំ​លើ​ដី និងរៀបចំ​ប្រព័ន្ធ​ទុយោ​នៅ SH Condo ប្រទេស​កម្ពុជា។

គ្រប់​គម្រោង​ទាំងអស់​សុទ្ធតែ​ខុសគ្នាអតិថិជន​ទាំងអស់​សុទ្ធតែ​សំខាន់ការ​ពេញចិត្ត​របស់​លោកអ្នក​គឺជា​អាទិភាព​របស់​យើងខ្ញុំ

Image ALT

ការប្តេជ្ញាចិត្ត​គឺ​ជា​ចំណុច​ខ្លាំងរបស់ MC

យើង​មាន​គោល​បំណង​​ក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាក​ម្ម​ធំ​ជាង​គេ​នៅ​ក្នុង​វិស័យសម្អាត និង​អនាម័យតាមរយៈ​ការ​ផ្តល់​ជូន​នូវ​គំនិត​ពហុ​សេវាកម្ម​ដែល​ប្តេជ្ញាចិត្ត​ជានិច្ច​ចំពោះ​ការ​ពេញ​ចិត្ត​របស់​អតិថិជន និង​ដំណោះ​ស្រាយ "បៃតង"។

បេសកម្ម​របស់​យើង​គឺ​នាំ​យក​មក​នូវ​ស្តង់ដារ​លំដាប់​អន្តរជាតិចូល​ក្នុង​វិ​ស័​យ​សម្អាត​លក្ខណៈ​ពា​ណិ​ជ្ជ​ក​ម្ម និងការ​ការពារ ការ​កម្ចាត់​សត្វល្អិត​​ក្នុង​ប្រទេស​កម្ពុជា និង​ដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ដំ​ណោះ​ស្រា​យ​ដែល​ការពារ​ដល់​បរិស្ថាន និង​មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់។ យើង​មាន​បំណង​នាំយក​សេវាកម្មគំរូ​មួយ​ដែលធ្វើ​ឲ្យ​អតិថិជន​ពេញ​ចិត្ត ១០០%។

ហេតុ​អ្វី​គួរ​ជ្រើស​រើស​យក​ក្រុមហ៊ុន MC Services?

លក្ខណៈ​ពិសេស​ល្អ​បំផុត​របស់​យើង គឺ​ដើម្បី​ផ្តល់​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​សម្រាប់​តម្រូវ​ការ​សម្អាត​ទូទៅ ការ​ថែទាំ​សួនច្បារ សន្តិសុខ កម្ចាត់​សត្វល្អិត​ទូទៅ និងសត្វកណ្តៀរ។

និយោជិត​ដែល​មាន​ការបណ្តុះបណ្តាល​ខ្ពស់

ក្រុមការងារ​របស់​យើង​មាន​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ដោយ​អនុវត្ត​ស្តង់ដារ​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ថា​ការងារ​បានអនុវត្ត​យ៉ាងត្រឹមត្រូវ។

សន្តិសុខ និងសុវត្តិភាព

​និយោជិត​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ម៉ត់ចត់ បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូស និងស្លៀក​ពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​ក្រុមហ៊ុន MC Services​ ដូច្នេះលោកអ្នក​នឹង​ដឹង​ថានិយោជិតនោះ​ត្រូវ​បាន​បញ្ចូន​ពី​ខាង​យើង​ខ្ញុំ។

ការ​ត្រួតពិនិត្យ​គុណភាព

ដូច​ដែល​យើង​ដឹង​ហើយ​ថា​ភាពជាប់លាប់​គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​បំផុត​នៃ​អាជីវកម្ម​របស់​យើង យើង​បាន​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​យើង​ដោយ​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​គ្រប់​ទីកន្លែង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​គុណភាព​របស់​យើង។

ការ​ធានា​រ៉ាប់រង​ និងការ​ទទួលខុសត្រូវ

ដើម្បី​រក្សា​សន្តិភាព​ផ្លូវចិត្ត​ឲ្យ​បាន​ពេញលេញ​ក្រុមការងារ​របស់​យើង​ទាំង​អស់​មាន​នូវ​ការ​ធានា​រ៉ាប់រង​យ៉ាង​ពេញ​លេញ​ក្នុង​ករណីឧបទ្ទវហេតុ ឬការបាត់បង់​របស់​អ្វីមួយ​នៅ​ទីតាំង​អតិថិជន។

ឧបករណ៍​ជំនាញ

ការ​ប្រើ​គ្រប់​សម្ភារ និងឧប​ករណ៍​ធុនធ្ងន់​ទាំង​អស់ “នៅក្នុងផ្ទះ” យើង​អាច​បញ្ចាក់​ដោយមោទកភាព​ថា​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្តល់សេវាកម្ម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលវិភាព​ដែល​អាច​ផ្លាស់ប្តូរ​បាន

តើ​លោក​អ្នក​ចង់​ឲ្យ​ក្រុម​ការងារ​របស់​យើង​មក​បំពេញ​ការងារ​ពេលព្រឹក ពេលយប់ ឬពេល​អាហារ​ថ្ងៃត្រង់? ដោយ​លោក​អ្នក​អាច​ប្រាប់​យើងខ្ញុំ​ពី​ពេល​វេលាណា​ដែល​ងាយស្រួល​បំផុត​សម្រាប់​អាជីវកម្ម​របស់លោកអ្នក​ហើយ​យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ។

តើ​អតិថិជន​និយាយ​អ្វីខ្លះ​អំពី​យើង?

  • ក្រុមហ៊ុន MC Services បាន​ស្នើសុំ​មក​យើង​ដើម្បី​តភ្ជាប់់​អាជីវកម្ម​ជាមួយគ្នា។ ក្រុមទាំងមូល​សុទ្ធតែ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សត្វល្អិត​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។ អរគុណ​យ៉ាង​ខ្លាំង​ចំពោះក្រុមហ៊ុន MC Services!
  • យើង​បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន MC Services គ្រប់​តម្រូវការ​សេវាកម្ម​កម្ចាត់​សត្វល្អិត​ជាប្រចាំខែ​របស់​យើង។ យើង​មាន​ទំនាក់ទំនង​យ៉ាងល្អ​ជាមួយនឹង​ក្រុម​ការងារ និងសេវាកម្ម ហើយរាល់ការអនុវត្ត​សេវាកម្ម​តែងតែ​ទាន់ពេលវេលា​បានល្អ​។ សូម​ណែនាំ​សេវាកម្ម​ដ៏ល្អ​នេះ​ទៅ​អ្នកទាំងអស់គ្នា។
  • ​យើង​បាន​ប្រើប្រាស់​សេវាកម្ម​បុគ្គលិក​សម្អាត​ប្រចាំការ អស់​រយៈពេល​ពីរបីឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ​មិនដែលជួប​បញ្ហា ឬកត្តា​រំខាន​ផ្សេងៗ​នោះទេ។ លោក រិទ្ធ ​ពិត​ជា​សកម្ម​ការងារ និងងាយស្រួល​ទាក់ទង​ពេលដែល​ត្រូវការ​សេវាកម្ម។ ​បុគ្គលិក​សម្អាត​ប្រចាំការ​គឺ​ពិត​ជា​មាន​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោរព​តាម​ច្បាប់​និងបទបញ្ជា​របស់​ក្រុមហ៊ុន​យើង​បានល្អ។ ធ្វើ​ការងារ​បានល្អ​ខ្លាំងណាស់។
  • យើង​បាន​ប្រើប្រាស់​សេវាកម្ម​សម្អាត​កញ្ចក់​អាគារខ្ពស់ៗ​របស់​ក្រុមMC Services ពីរដង​ក្នុង​មួយឆ្នាំ។ ការងារ​ល្អទាំងអស់​ និងមកបំពេញ​ការងារ​ជាប់លាប់​ពី​ក្រុម​សម្អាត​កញ្ចក់ (Spidermen) របស់ក្រុមហ៊ុន MC Services។

ស្នើសុំ​ការ​ប្រមាណ​តម្លៃ​សេវាកម្ម​កម្ចាត់​សត្វល្អិត​ដោយ​ឥតគិត​ថ្លៃ!

​គ្រាន់​តែ​ទំំនាក់ទំនង​មក​យើងខ្ញុំ​នោះ​យើង​នឹង​ធ្វើឲ្យ​ទីកន្លែង​របស់​លោកអ្នក​ស្អាត និងមាន​របៀប​រៀបរយ!!!
MC Services logo

ទំនាក់ទំនង