សេវាកម្ម​សម្អាត​ពិសេស

សម្អាត​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម

Image ALT

ពេល​លោក​អ្នក​មាន​តម្រូវការ​ពិសេស

នៅ MC Services គោលដៅ​របស់​យើង​គឺ​បញ្ចប់​ការងារ​ឲ្យបាន​ល្អ​ត្រឹមត្រូវ។ យើង​ប្រើប្រាស់​ឧបករណ៍​នាំមុខ​ក្នុង​វិស័យសម្អាត សារធាតុ​សាប៊ូ​ដែល​មាន​សុវត្ថិភាព និងប្រសិទ្ធិភាព និង អ្នក​បច្ចេកទេស​ដែល​មាន​ជំនាញ​ដើម្បី​សម្រេច​គោលដៅនេះ។ យើង​ធានាថា​លោកអ្នក​នឹង​ពេញចិត្ត ១០០%។
Image ALT

សម្អាត​ស្ទីម​កម្រាលព្រំ

កម្រាលព្រំ​របស់​លោកអ្នក​នឹង​មើលទៅ​ឃើញ​ស្អាត និងមាន​ក្លិនល្អ! កម្រាលព្រំ​បង្កើន​ភាពស្រស់ស្អាត​សម្រាប់​លំនៅឋាន ឬអគារ​របស់​លោកអ្នក។ ការ​សម្អាត​កម្រាលព្រំ​គឹ​មិនមែន​គ្រាន់តែ​សម្អាត​ធម្មតា​ដូចដែល​យើង​ធ្លាប់ធ្វើ​នោះទេ។ វា​តម្រូវឲ្យ​មាន​អ្នកជំនាញ​ដែល​មាន​បទពិសោធ​សម្អាត​យើង​យកចិត្តទុកដាក់​ជាមួយវា។ ​មិនថា​កម្រាលព្រំ​លោកអ្នកធំ ឬតូច​ មានជាយ ឬ​មិនមានជាយ ក្រុម MC សម្អាត​អាច​សម្អាត​បាន​ទាំងអស់។
Image ALT

ដុស​សម្អាត​កម្រាលឥដ្ឋ​ពិសេស

វាមាន​សារៈសំខាន់​ណាស់​ក្នុងការ​សម្អាត​កម្រាលឥដ្ឋ​របស់​លោកអ្នក​នៅពេល​ព្រឹកមុន​ពេល​អតិថិជន ឬបុគ្គលិក​របស់​លោកអ្នក​មកដល់។ ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​សេវាកម្ម​បោសសម្អាត​កម្រាលឥដ្ឋ​នៅក្នុង​ប្រទេសកម្ពុជា ក្រុមសម្អាត​ដែល​មាន​បទពិសោធ​របស់​យើង​អាច​ផ្តល់​សេវាកម្ម​ដល់​លោកអ្នក​បាន។ ប្រសិនបើ​កម្រាសឥដ្ឋ​របស់​លោកអ្នក​ត្រូវ​បាន​ទុកចោល​មួយរយៈ​ហើយ​ត្រូវការ​យកចិត្តទុកដាក់​ឡើងវិញ​ដើម្បី​ធ្វើឲ្យ​មើលទៅ​ស្អាត​ម្តងទៀត យើង​មាន​បទពិសោធន៍​ជា​ច្រើនឆ្នាំ​ក្នុង​ការ​ដុសសម្អាត​កម្រាលឥដ្ឋ​ហើយ​យើង​ដឹង​ពីរបៀប​សម្អាត​កម្រាលឥដ្ឋ​គ្រប់ប្រភេទ។
Image ALT

សេវាកម្ម​សម្អាត​ម៉ាស៊ីនត្រជាក់

យើង​មាន​សេវាកម្ម​សម្អាត​លម្អិត​សម្រាប់​ម៉ាស៊ីនត្រជាក់​នៅ​គ្រប់​ចន្លោះ​ដែល​លោក​អ្នក​មិនអាច​សម្អាតបាន។ ការសម្អាត​នេះ​រួមបញ្ចូល​ការ​សម្អាត​លើផ្នែក​ផ្សេងៗ​ជាជាង​ការ​យក​តម្រង និងសំបក​ម៉ាស៊ីន​ចេញពីតួ។ យើង​មាន​បទពិសោធ​សម្អាត​ម៉ាស៊ីនត្រជាក់​គ្រប់ប្រភេទ។ សេវាកម្ម​សម្អាត​លម្អិត​លើ​ម៉ាស៊ីនត្រជាក់​អាច​ធ្វើឲ្យ​ម៉ាស៊ីនត្រជាក់​លោកអ្នក​មើលទៅ​ដូចថ្មី មានក្លិនល្អ គ្មានផ្សិត​ធូលី និង​សារធាតុ​អាលែក្ស៊ី។
Image ALT

សេវាកម្ម​សម្អាត​អាងហែលទឹក

អាងហែលទឹក​ត្រូវការ​ការ​សម្អាត​យ៉ាងទៀងទាត់!

ទុក​អាងហែលទឹក​របស់​លោកអ្នក​ឲ្យ​សេវាកម្ម​សម្អាត​អាងហែលទឹក​ដែល​មាន​វីជ្ជាជីវៈ​អាច​ឲ្យ​លោក​អ្នក​កាត់​បន្ថយ​ការ​ចំណាយ​រយៈពេលយូរ​ហួស​ប្រមាណ​ក្នុង​ការ​ថែទាំ ឧបករណ៍ អគ្គីសនី និង​សារធាតុគីមី។ យើង​មាន​បទពិសោធ​ក្នុង​ការ​ថែទាំ​អាងហែលទឹក និង​ថែរក្សាឲ្យ​ស្អាត​សម្រាប់​លោកអ្នក។

តើ​លោកអ្នក​មាន​តម្រូវការ​ជាក់លាក់​ណាមួយឬទេ? នៅ MC Services​ យើង​ធ្វើវាបាន​ទាំងអស់។ពីព្រោះ​តែ​កត្តា​បញ្ហា​គុណភាពគឺ​សំខាន់ស្តង់ដារ​របស់​អ្នក​មិនមែន​ជា​ស្តង់ដារ

និយោជិត​ដែល​មាន​ការបណ្តុះបណ្តាល​ខ្ពស់

ក្រុមការងារ​របស់​យើង​មាន​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ដោយ​អនុវត្ត​ស្តង់ដារ​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ថា​ការងារ​បានអនុវត្ត​យ៉ាងត្រឹមត្រូវ។

សន្តិសុខ និងសុវត្តិភាព

​និយោជិត​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ម៉ត់ចត់ បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូស និងស្លៀក​ពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​ក្រុមហ៊ុន MC Services​ ដូច្នេះលោកអ្នក​នឹង​ដឹង​ថានិយោជិតនោះ​ត្រូវ​បាន​បញ្ចូន​ពី​ខាង​យើង​ខ្ញុំ។

ការ​ត្រួតពិនិត្យ​គុណភាព

ដូច​ដែល​យើង​ដឹង​ហើយ​ថា​ភាពជាប់លាប់​គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​បំផុត​នៃ​អាជីវកម្ម​របស់​យើង យើង​បាន​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​យើង​ដោយ​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​គ្រប់​ទីកន្លែង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​គុណភាព​របស់​យើង។

ការ​ធានា​រ៉ាប់រង​ និងការ​ទទួលខុសត្រូវ

ដើម្បី​រក្សា​សន្តិភាព​ផ្លូវចិត្ត​ឲ្យ​បាន​ពេញលេញ​ក្រុមការងារ​របស់​យើង​ទាំង​អស់​មាន​នូវ​ការ​ធានា​រ៉ាប់រង​យ៉ាង​ពេញ​លេញ​ក្នុង​ករណីឧបទ្ទវហេតុ ឬការបាត់បង់​របស់​អ្វីមួយ​នៅ​ទីតាំង​អតិថិជន។

ឧបករណ៍​ជំនាញ

ការ​ប្រើ​គ្រប់​សម្ភារ និងឧប​ករណ៍​ធុនធ្ងន់​ទាំង​អស់ “នៅក្នុងផ្ទះ” យើង​អាច​បញ្ចាក់​ដោយមោទកភាព​ថា​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្តល់សេវាកម្ម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលវិភាព​ដែល​អាច​ផ្លាស់ប្តូរ​បាន

តើ​លោក​អ្នក​ចង់​ឲ្យ​ក្រុម​ការងារ​របស់​យើង​មក​បំពេញ​ការងារ​ពេលព្រឹក ពេលយប់ ឬពេល​អាហារ​ថ្ងៃត្រង់? ដោយ​លោក​អ្នក​អាច​ប្រាប់​យើងខ្ញុំ​ពី​ពេល​វេលាណា​ដែល​ងាយស្រួល​បំផុត​សម្រាប់​អាជីវកម្ម​របស់លោកអ្នក​ហើយ​យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ។

តើ​អតិថិជន​និយាយ​អ្វីខ្លះ​អំពី​យើង?

  • ក្រុមហ៊ុន MC Services បាន​ស្នើសុំ​មក​យើង​ដើម្បី​តភ្ជាប់់​អាជីវកម្ម​ជាមួយគ្នា។ ក្រុមទាំងមូល​សុទ្ធតែ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សត្វល្អិត​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។ អរគុណ​យ៉ាង​ខ្លាំង​ចំពោះក្រុមហ៊ុន MC Services!
  • យើង​បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន MC Services គ្រប់​តម្រូវការ​សេវាកម្ម​កម្ចាត់​សត្វល្អិត​ជាប្រចាំខែ​របស់​យើង។ យើង​មាន​ទំនាក់ទំនង​យ៉ាងល្អ​ជាមួយនឹង​ក្រុម​ការងារ និងសេវាកម្ម ហើយរាល់ការអនុវត្ត​សេវាកម្ម​តែងតែ​ទាន់ពេលវេលា​បានល្អ​។ សូម​ណែនាំ​សេវាកម្ម​ដ៏ល្អ​នេះ​ទៅ​អ្នកទាំងអស់គ្នា។
  • ​យើង​បាន​ប្រើប្រាស់​សេវាកម្ម​បុគ្គលិក​សម្អាត​ប្រចាំការ អស់​រយៈពេល​ពីរបីឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ​មិនដែលជួប​បញ្ហា ឬកត្តា​រំខាន​ផ្សេងៗ​នោះទេ។ លោក រិទ្ធ ​ពិត​ជា​សកម្ម​ការងារ និងងាយស្រួល​ទាក់ទង​ពេលដែល​ត្រូវការ​សេវាកម្ម។ ​បុគ្គលិក​សម្អាត​ប្រចាំការ​គឺ​ពិត​ជា​មាន​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោរព​តាម​ច្បាប់​និងបទបញ្ជា​របស់​ក្រុមហ៊ុន​យើង​បានល្អ។ ធ្វើ​ការងារ​បានល្អ​ខ្លាំងណាស់។
  • យើង​បាន​ប្រើប្រាស់​សេវាកម្ម​សម្អាត​កញ្ចក់​អាគារខ្ពស់ៗ​របស់​ក្រុមMC Services ពីរដង​ក្នុង​មួយឆ្នាំ។ ការងារ​ល្អទាំងអស់​ និងមកបំពេញ​ការងារ​ជាប់លាប់​ពី​ក្រុម​សម្អាត​កញ្ចក់ (Spidermen) របស់ក្រុមហ៊ុន MC Services។
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt
  • Image Alt

ស្នើ​ការ​ប្រមាណ​តម្លៃ​សេវាកម្ម​ដោយ​ឥត​គិត​ថ្លៃ!

​គ្រាន់​តែ​ទំំនាក់ទំនង​មក​យើងខ្ញុំ​នោះ​យើង​នឹង​ធ្វើឲ្យ​ទីកន្លែង​របស់​លោកអ្នក​ស្អាត និងមាន​របៀប​រៀបរយ!!!
MC Services logo

ទំនាក់ទំនង