សេវាកម្មសម្អាត

សម្អាត​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម

Image ALT

យើង​គឺ​ជា​កូនសោ​របស់​លោកអ្នក​ក្នុង​ការសម្អាត

មិនថា​លោកអ្នក​ត្រូវការ​សម្អាត​អ្វីក៏ដោយ ក្រុមហ៊ុន MC Services មានសម្ភារៈ អ្នកជំនាញការ និងមាន​បទពិសោធ​ក្នុង​ការផ្តល់​សេវាកម្ម​សម្អាត​ដើម្បី​បញ្ចប់​ការងារ​បាន​យ៉ាង​ត្រឹមត្រូវ។

ក្នុង​រយៈពេល ៥ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន MC Services បានផ្តល់​សេវាកម្ម​សម្អាត និង​ថែទាំ ប្រកបដោយ​គុណភាព​ខ្ពស់​ដើម្បី​ឆ្លើយតប​តម្រូវការ​ជាក់លាក់​របស់​អតិថិជន។ ក្រុម​អ្នក​ឯកទេសសម្អាត​របស់​យើង​គឺ​ធានា​ឲ្យមាន​នូវ​សេវាកម្ម និងដំណើការ​ការងារ​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន ដោយ​ផ្អែក​លើ​បទពិសោធ​ជា​ច្រើន និងការ​បណ្តុះបណ្តាល​ឥត​ឈប់ឈរ។

Image ALT

សេវាកម្ម​សម្អាត​ដែលជឿ​ទុក​ចិត្ត​បាន សម្រាប់​អគារ​ពាណិជ្ជកម្ម និងលំនៅឋាន។

លក្ខណៈ​សម្បត្តិ​ស្រស់ស្អាត​ខាង​ក្រៅ​គឺ​ជា​អ្វីៗ​គ្រប់​បែប​យ៉ាង។ ប្រសិនបើ​លោកអ្នក​ចាប់ផ្តើម​ជំនួញ​មួយ លោ​អ្នក​ត្រូវ​ប្រាកដជា​មាន​បំណង​ចង់​ឲ្យ​អតិថិជន​របស់​លោកអ្នក​មាន​ចំណាប់​អារម្មណ៍​ល្អបំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​ពួក​គាត់​មក​ទីកន្លែង​របស់​លោកអ្នក​ដោយ​ការ​ផ្តល់​ឲ្យ​នូវ​ទីតាំង​អគារ​ពាណិជ្ជកម្ម​ស្អាត មាន​សណ្តាប់ធ្នាប់ និងសុវត្ថិភាព នេះ​គឺជា​ចំណុច​ចាប់ផ្តើម​ដ៏ល្អបំផុត​នៅ​លើក​ដំបូង។ មនុស្ស​ភាគ​ច្រើន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ឆាប់រហ័ស ​ប្រសិនបើ​ទីកន្លែង​អាជីវកម្ម​ដែល​មិនស្អាត មិនល្អ​អាច​ធ្វើឲ្យ​ពួកគេ​គិត​អវិជ្ជមាន​លើ​អាជីវកម្ម​មួយ​នោះ។ ក្រុមហ៊ុន MC Services គឺជា​អ្នកឯកទេស​សម្អាត​អគារ​ពាណិជ្ជកម្ម​ដែល​ផ្តល់​ឲ្យ​នូវ​ការ​សម្អាត​ពី​កម្រាលឥដ្ឋ​ដល់​ពិដាន​ដែល​មិនមាន​ជាតិពុល និង​មិនប៉ះពាល់​ដល់​បរិស្ថាន​សម្រាប់​អគារពាណិជ្ជកម្ម និង​ការិយាល័យ​គ្រប់ទំហំ។

"សេវាកម្ម​សម្អាត​របស់ MC Servicesគឺជា​ដំណោះស្រាយ​តែមួយគត់​សម្រាប់​តម្រូវការ​សម្អាត​គ្រប់ប្រភេទពីព្រោះ​តែ​កត្តា​បញ្ហា​គុណភាពគឺ​សំខាន់ស្តង់ដារ​របស់​អ្នក​មិនមែន​ជា​ស្តង់ដារ

និយោជិត​ដែល​មាន​ការបណ្តុះបណ្តាល​ខ្ពស់

ក្រុមការងារ​របស់​យើង​មាន​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ដោយ​អនុវត្ត​ស្តង់ដារ​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ថា​ការងារ​បានអនុវត្ត​យ៉ាងត្រឹមត្រូវ។

សន្តិសុខ និងសុវត្តិភាព

​និយោជិត​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ម៉ត់ចត់ បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូស និងស្លៀក​ពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​ក្រុមហ៊ុន MC Services​ ដូច្នេះលោកអ្នក​នឹង​ដឹង​ថានិយោជិតនោះ​ត្រូវ​បាន​បញ្ចូន​ពី​ខាង​យើង​ខ្ញុំ។

ការ​ត្រួតពិនិត្យ​គុណភាព

ដូច​ដែល​យើង​ដឹង​ហើយ​ថា​ភាពជាប់លាប់​គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​បំផុត​នៃ​អាជីវកម្ម​របស់​យើង យើង​បាន​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​យើង​ដោយ​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​គ្រប់​ទីកន្លែង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​គុណភាព​របស់​យើង។

ការ​ធានា​រ៉ាប់រង​ និងការ​ទទួលខុសត្រូវ

ដើម្បី​រក្សា​សន្តិភាព​ផ្លូវចិត្ត​ឲ្យ​បាន​ពេញលេញ​ក្រុមការងារ​របស់​យើង​ទាំង​អស់​មាន​នូវ​ការ​ធានា​រ៉ាប់រង​យ៉ាង​ពេញ​លេញ​ក្នុង​ករណីឧបទ្ទវហេតុ ឬការបាត់បង់​របស់​អ្វីមួយ​នៅ​ទីតាំង​អតិថិជន។

ឧបករណ៍​ជំនាញ

ការ​ប្រើ​គ្រប់​សម្ភារ និងឧប​ករណ៍​ធុនធ្ងន់​ទាំង​អស់ “នៅក្នុងផ្ទះ” យើង​អាច​បញ្ចាក់​ដោយមោទកភាព​ថា​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្តល់សេវាកម្ម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលវិភាព​ដែល​អាច​ផ្លាស់ប្តូរ​បាន

តើ​លោក​អ្នក​ចង់​ឲ្យ​ក្រុម​ការងារ​របស់​យើង​មក​បំពេញ​ការងារ​ពេលព្រឹក ពេលយប់ ឬពេល​អាហារ​ថ្ងៃត្រង់? ដោយ​លោក​អ្នក​អាច​ប្រាប់​យើងខ្ញុំ​ពី​ពេល​វេលាណា​ដែល​ងាយស្រួល​បំផុត​សម្រាប់​អាជីវកម្ម​របស់លោកអ្នក​ហើយ​យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ។

ដៃ​គូ​ដ៏​សំខាន់​របស់​យើង

    តើ​អតិថិជន​និយាយ​អ្វីខ្លះ​អំពី​យើង?

    • ក្រុមហ៊ុន MC Services បាន​ស្នើសុំ​មក​យើង​ដើម្បី​តភ្ជាប់់​អាជីវកម្ម​ជាមួយគ្នា។ ក្រុមទាំងមូល​សុទ្ធតែ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​សត្វល្អិត​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់។ អរគុណ​យ៉ាង​ខ្លាំង​ចំពោះក្រុមហ៊ុន MC Services!
    • យើង​បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន MC Services គ្រប់​តម្រូវការ​សេវាកម្ម​កម្ចាត់​សត្វល្អិត​ជាប្រចាំខែ​របស់​យើង។ យើង​មាន​ទំនាក់ទំនង​យ៉ាងល្អ​ជាមួយនឹង​ក្រុម​ការងារ និងសេវាកម្ម ហើយរាល់ការអនុវត្ត​សេវាកម្ម​តែងតែ​ទាន់ពេលវេលា​បានល្អ​។ សូម​ណែនាំ​សេវាកម្ម​ដ៏ល្អ​នេះ​ទៅ​អ្នកទាំងអស់គ្នា។
    • ​យើង​បាន​ប្រើប្រាស់​សេវាកម្ម​បុគ្គលិក​សម្អាត​ប្រចាំការ អស់​រយៈពេល​ពីរបីឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ​មិនដែលជួប​បញ្ហា ឬកត្តា​រំខាន​ផ្សេងៗ​នោះទេ។ លោក រិទ្ធ ​ពិត​ជា​សកម្ម​ការងារ និងងាយស្រួល​ទាក់ទង​ពេលដែល​ត្រូវការ​សេវាកម្ម។ ​បុគ្គលិក​សម្អាត​ប្រចាំការ​គឺ​ពិត​ជា​មាន​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោរព​តាម​ច្បាប់​និងបទបញ្ជា​របស់​ក្រុមហ៊ុន​យើង​បានល្អ។ ធ្វើ​ការងារ​បានល្អ​ខ្លាំងណាស់។
    • យើង​បាន​ប្រើប្រាស់​សេវាកម្ម​សម្អាត​កញ្ចក់​អាគារខ្ពស់ៗ​របស់​ក្រុមMC Services ពីរដង​ក្នុង​មួយឆ្នាំ។ ការងារ​ល្អទាំងអស់​ និងមកបំពេញ​ការងារ​ជាប់លាប់​ពី​ក្រុម​សម្អាត​កញ្ចក់ (Spidermen) របស់ក្រុមហ៊ុន MC Services។
    MC Services logo

    ទំនាក់ទំនង