សេវាកម្ម

ស្វែង​យល់​ពី​សេវាកម្ម​របស់​យើង

ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​អតិថិជន​របស់​យើង​ត្រូវ​បាន​ឆ្លុះបញ្ចាំង​តាម​រយៈ​រាល់​សកម្មភាព​ផ្តល់​សេវាកម្ម​ដែល​យើង​អនុវត្ត​ជូន​អតិថិជន។ ការ​ចង់បាន​ភាពល្អ​ឥតខ្ចោះ​ជានិច្ចកាល​បន្ត​នាំ​យើង​ឲ្យ​មាន​ការ​អង្កេត​តាម​ដាន និងធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​លើ​ដំណើរ​ការ​ការងារ​ផ្ទៃក្នុង បុគ្គលិក និង​ទំនាក់​ទំនង​ជា​មួយ​គ្រប់​អតិថិជន​ដែល​យើង​ផ្តល់​សេវាកម្ម​ជូន​ចាប់​ពី អ្នកអភិវឌ្ឍ​អចលទ្រព្យ អ្នកគ្រប់គ្រង​បរិក្ខា រហូត​ដល់ ឯកត្តជន​ផ្ទាល់។ ការ​ពេញ​ចិត្ត​របស់​អតិថិជន​គឺ​ជា​អាទិភាព​របស់​យើង។

យើង​ខិតខំ​នាំយក​ភាពល្អ​បំផុត​មក​ប្រទេសកម្ពុជាពីព្រោះ​តែ​កត្តា​បញ្ហា​គុណភាពគឺ​សំខាន់ការពេញចិត្ត​របស់​លោកអ្នក​គឺជា​អាទិភាព​របស់យើង

និយោជិត​ដែល​មាន​ការបណ្តុះបណ្តាល​ខ្ពស់

ក្រុមការងារ​របស់​យើង​មាន​ការហ្វឹកហាត់​យ៉ាង​ម៉ត់ចត់​ដោយ​អនុវត្ត​ស្តង់ដារ​ប្រតិបត្តិការ​យ៉ាង​តឹងរឹង​ដើម្បី​ធានា​ថា​ការងារ​បានអនុវត្ត​យ៉ាងត្រឹមត្រូវ។

សន្តិសុខ និងសុវត្តិភាព

​និយោជិត​ទាំងអស់​ត្រូវ​បាន​ត្រួតពិនិត្យ​ប្រវត្តិរូប​យ៉ាង​ម៉ត់ចត់ បាន​ចាក់​វ៉ាក់សាំង​បាន​គ្រប់​ចំនួន​ដូស និងស្លៀក​ពាក់​ឯកសណ្ឋាន​ផ្លូវការ​របស់​ក្រុមហ៊ុន MC Services​ ដូច្នេះលោកអ្នក​នឹង​ដឹង​ថានិយោជិតនោះ​ត្រូវ​បាន​បញ្ចូន​ពី​ខាង​យើង​ខ្ញុំ។

ការ​ត្រួតពិនិត្យ​គុណភាព

ដូច​ដែល​យើង​ដឹង​ហើយ​ថា​ភាពជាប់លាប់​គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​បំផុត​នៃ​អាជីវកម្ម​របស់​យើង យើង​បាន​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​យើង​ដោយ​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​គ្រប់​ទីកន្លែង​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​គុណភាព​របស់​យើង។

ការ​ធានា​រ៉ាប់រង​ និងការ​ទទួលខុសត្រូវ

ដើម្បី​រក្សា​សន្តិភាព​ផ្លូវចិត្ត​ឲ្យ​បាន​ពេញលេញ​ក្រុមការងារ​របស់​យើង​ទាំង​អស់​មាន​នូវ​ការ​ធានា​រ៉ាប់រង​យ៉ាង​ពេញ​លេញ​ក្នុង​ករណីឧបទ្ទវហេតុ ឬការបាត់បង់​របស់​អ្វីមួយ​នៅ​ទីតាំង​អតិថិជន។

ឧបករណ៍​ជំនាញ

ការ​ប្រើ​គ្រប់​សម្ភារ និងឧប​ករណ៍​ធុនធ្ងន់​ទាំង​អស់ “នៅក្នុងផ្ទះ” យើង​អាច​បញ្ចាក់​ដោយមោទកភាព​ថា​យើង​ស្ថិត​ក្នុង​ចំណោម​អ្នក​ផ្តល់សេវាកម្ម​ល្អ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

កាលវិភាព​ដែល​អាច​ផ្លាស់ប្តូរ​បាន

តើ​លោក​អ្នក​ចង់​ឲ្យ​ក្រុម​ការងារ​របស់​យើង​មក​បំពេញ​ការងារ​ពេលព្រឹក ពេលយប់ ឬពេល​អាហារ​ថ្ងៃត្រង់? ដោយ​លោក​អ្នក​អាច​ប្រាប់​យើងខ្ញុំ​ពី​ពេល​វេលាណា​ដែល​ងាយស្រួល​បំផុត​សម្រាប់​អាជីវកម្ម​របស់លោកអ្នក​ហើយ​យើង​នឹង​ចាប់​ផ្តើម​ធ្វើ​ការងារ។

ដៃ​គូ​ដ៏​សំខាន់​របស់​យើង

តើ​អតិថិជន​និយាយ​អ្វីខ្លះ​អំពី​យើង?

ក្រុមហ៊ុន MC Services បាន​ស្នើសុំ​មក​យើង​ដើម្បី​តភ្ជាប់់​អាជីវកម្ម​ជាមួយគ្នា។ ក្រុម​ទាំងមូល​សកម្ម​ខ្លាំង និង​អាច​ដោះស្រាយបញ្ហា​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ និងឆាប់រហ័ស។ អរគុណ​យ៉ាងខ្លាំង​ចំពោះ ក្រុមហ៊ុន MC Services!
​យើង​បាន​ប្រើប្រាស់​សេវាកម្ម​បុគ្គលិក​សម្អាត​ប្រចាំការ អស់​រយៈពេល​ពីរបីឆ្នាំ​ហើយ​មក​ដល់​ពេល​នេះ​មិនដែលជួប​បញ្ហា ឬកត្តា​រំខាន​ផ្សេងៗ​នោះទេ។ លោក រិទ្ធ ​ពិត​ជា​សកម្ម​ការងារ និងងាយស្រួល​ទាក់ទង​ពេលដែល​ត្រូវការ​សេវាកម្ម។ ​បុគ្គលិក​សម្អាត​ប្រចាំការ​គឺ​ពិត​ជា​មាន​ជំនាញ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​គោរព​តាម​ច្បាប់​និងបទបញ្ជា​របស់​ក្រុមហ៊ុន​យើង​បានល្អ។ ធ្វើ​ការងារ​បានល្អ​ខ្លាំងណាស់។
ក្រុម​ការងារ​សម្អាត​លម្អិត​របស់​ក្រុមហ៊ុន MC Services​ គឺជា​ក្រុមមួយ​ដ៏ល្អបំផុត​ក្នុង​ចំណោម​ក្រុម​ផ្សេងៗ​ដែល​យើង​ធ្លាប់​ប្រើប្រាស់​សេវាកម្ម​សម្រាប់​ការសម្អាត​ក្រោយ​ការសាងសង់។ អរគុណ លោក រិទ្ធ និងក្រុម​ការងារ​សម្រាប់​ការព្យាយាម​របស់​អ្នក និងធ្វើ​ការងារល្អ។
យើង​បាន​ប្រើប្រាស់​សេវាកម្ម​សម្អាត​កញ្ចក់​អាគារខ្ពស់ៗ​របស់​ក្រុមMC Services ពីរដង​ក្នុង​មួយឆ្នាំ។ ការងារ​ល្អទាំងអស់​ និងមកបំពេញ​ការងារ​ជាប់លាប់​ពី​ក្រុម​សម្អាត​កញ្ចក់ (Spidermen) របស់ក្រុមហ៊ុន MC Services។
logo
logo
logo
logo
logo
logo
logo
Image ALT

ការប្តេជ្ញាចិត្ត​គឺជា​ចំណុច​ខ្លាំង​របស់ MC

យើង​មាន​គោល​បំណង​ក្លាយ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ធំ​ជាង​គេ​នៅ​ក្នុង​វិស័យសម្អាត និងអនាម័យ​តាមរយៈ​ការផ្តល់​ជូន​នូវ​គំនិត​ពហុសេវាកម្ម​ដែល​ប្តេជ្ញាចិត្ត​ជានិច្ច​ចំពោះ​ការពេញចិត្ត​របស់​អតិថិជន និងដំណោះ​ស្រាយ "បៃតង"។

បេសកកម្ម​របស់​យើង​គឺ​នាំយក​មក​នូវ​ស្តង់ដារ​លំដាប់​អន្តរជាតិចូល​ក្នុង​វិស័យសម្អាត​លក្ខណៈ​ពាណិជ្ជកម្ម និងការការពារ ការកម្ចាត់​សត្វល្អិត​ក្នុង​ប្រទេស​កម្ពុជា និងដើម្បី​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ដំណោះស្រាយ​ដែល​ការពារ​ដល់​បរិស្ថាន និងមិន​បង្កឲ្យមាន​គ្រោះថ្នាក់។ យើង​មាន​បំណង​នាំយក​សេវាកម្មគំរូ​មួយ​ដែលធ្វើឲ្យ​អតិថិជន​ពេញចិត្ត ១០០%។

MC Services logo

ទំនាក់ទំនង