ក្នុងឆ្នាំ ២០២០ គឺជាចំណុចចាប់ផ្តើមនៃសកម្មភាពឆ្លងរាលដាលជំងឺជាសាកល។ ២ឆ្នាំក្រោយមក ប្រទេសទាំងអស់បានព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះឲ្យកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ នៅក្នុងប្រទេសកម្ពុជា ប្រតិបត្តិការការងាររបស់ក្រុមហ៊ុនជាច្រើនត្រូវបានប៉ះពាល់ដោយករណីជំងឺកូវីដ។ ការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវគឺជាវិធីមួយដែលកាត់បន្ថយគ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺនេះទៅកាន់កន្លែងផ្សេងៗទៀត។
មិនថាអ្នកគ្រប់គ្រងអចលទ្រព្យ ម្ចាស់អចលនទ្រព្យ សាលារៀន អង្គភាពឯកជន ឬអង្គការមិនរកប្រាក់ចំណូល លោកអ្នកពិតជាមានតម្រូវការកម្មវិធីបាញ់ថ្នាំសម្លាប់មេរោគពី ក្រុមហ៊ុន MC Services។ កម្មវិធីរបស់យើងមានរួមបញ្ចូលការសម្លាប់មេរោគដោយប្រើផ្សែងចំហាយទឹកថ្នាំ និង ការសម្លាប់មេរោគដោយការសម្អាតលម្អិត លោកអ្នកអាចជ្រើសរើសមួយក្នុងចំណោមសេវាកម្មទាំងពីរផ្អែកលើតម្រូវការជាក់លាក់របស់លោកអ្នក។