
អបអរសាទរ និងរីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣នេះ ក្រុមហ៊ុន មណី ជោតិរស សឺវីស បាននិមន្តព្រះសង្ឃសូត្រមន្តរំដោះគ្រោះ ប្រោះព្រម្មលើករាសី និងសម្តែងរបាំត្រុដិដើម្បីបណ្តេញឧបទ្រពចង្រៃអោយវិនាសជៀសឆ្ងាយទៅ។
ក្រុមហ៊ុន មណី ជោតិរស សឺវីស សូមប្រគេនពរ និងជូនពរក្រុមគ្រួសារMCទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមទទួលបាននូវភាពរីករាយសម្រាប់ឱកាសឆ្នាំថ្មី សប្បាយសម្រាប់ការជួបជុំក្រុមគ្រួសារ សុវត្តិភាពសម្រាប់ការធ្វើដំណើរទៅកម្សាន្តនៅទីជិតទីឆ្ងាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕







