
ពិធីសម្ភោធការិយាល័យថ្មីរបស់ MC Services
ក្រុមហ៊ុន មណី ជោតិរស សឺវីស បានបើកដំណើការជាផ្លូវការអគារការិយាល័យកណ្តាល!
អគារការិយាល័យកណ្តាលរបស់យើងមានទីតាំងស្ថិតនៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅថ្ងៃសៅរ៍ ទី២២ ឆ្នាំ២០២២។ សមិទ្ធិផលថ្មីនេះបានកើតចេញពីការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំ និងដៃគូទាំងអស់ដោយផ្តោតលើឆន្ទៈ និងទិសដៅតែមួយក្នុងការផ្តល់នូវសេវាកម្មដ៏ល្អបំផុតជូនអតិថិជន។ ទស្សនវិស័យរបស់ក្រុមហ៊ុនគឺផ្តោតលើស្តង់ដារ គុណភាព និងទំនុកចិត្ត។
គ្រប់ផ្នែកនៃក្រុមហ៊ុនសូមធ្វើការថ្លែងអំណរគុណចំពោះអតិថិជនសម្រាប់ការគាំទ្រ និងបន្តគាំទ្រសេវាកម្មក្រុមហ៊ុនរបស់យើង។ យើងខ្ញុំសូមជូនពរអតិថិជនទាំងអស់នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ចូលមើលព្រឹត្តិការណ៍សំខាន់ៗរបស់យើង






